អន្តរជាតិ

ស្ថានភាពបច្ចុប្បន្ន នៅហុងកុង ស្ថិតនៅក្នុងកម្រិត គ្រោះថ្នាក់បំផុត ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ

ហុងកុង:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៩ ខែសីហានេះ បានឲ្យដឹងថា នៅពេលការតវ៉ា ដោយអំពើហឹង្សាឈានចូលខែទី៣ ទៅហើយនៅហុងកុង មន្ត្រីជាន់ខ្ពស់អង់គ្លេស នៅកងកំលាំងប៉ូលីសហុងកុង បាននិយាយថា ស្ថានភាពបច្ចុប្បន្ន គឺត្រូវបានគេវាស់វែងថា កំពុងស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់បំផុត មិនធ្លាប់មានក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់ជនជាតិអង់គ្លេសដែលត្រូវបានស្គាល់ឈ្មោះថាDavid Jordanអាយុ ៥២ ឆ្នាំ មានតួនាទីជាមេបញ្ជាការ នៃអង្គភាពយុទ្ធសាស្រ្តប៉ូលីស ដែលជាកម្លាំងសម្រាប់ការងារ សង្គ្រោះបន្ទាន់ទ្រង់ទ្រាយធំ។ ចាប់តាំងពីបានចូលរួមជាមួយ ប៉ូលីសហុងកុងក្នុងឆ្នាំ ១៩៩២ គាត់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ រៀបចំសណ្តាប់ធ្នាប់សាធារណៈរាប់មិន អស់ជាពិសេសធ្វើការជាមេបញ្ជាការប៉ូលីស ដ៏សំខាន់ម្នាក់ក្នុងអំឡុងពេលចលនា ខុសច្បាប់ដ៏ធំមួយនៅក្នុងឆ្នាំ ២០១៤ ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះផងដែរ ក្រុមអ្នកតវ៉ាហាក់ដូចជាមានការរៀបចំល្អនិងមានឆន្ទៈ ទៅខ្លាំងដើម្បីធ្វើតាមរបៀបវារៈ ដ៏ជាក់លាក់មួយច្បាស់ជាងពេលណាណាទាំងអស់ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top