ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នា ពង្រឹងទំនាក់ទំនងថែមទៀត ជាពិសេសលើបញ្ហាព្រំដែន

ភ្នំពេញ ៖ វៀតណាមនឹងបន្ត ការពង្រឹងទំនាក់ទំនង រក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសទៀត គឺការអភិវឌ្ឍព្រំប្រទល់ នៃប្រទេសកម្ពុជា-វៀតណាម។ នេះជាប្រសាសន៍ របស់លោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យ មជ្ឈិមបក្សកុម្មុយនីសវៀតណាម ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

លោក ង្វៀន វ៉ាន់ណេន បានមានប្រសាសន៍ទៀតថា “ពិតជារីករាយដែលបានឃើញ ពីការរីកចម្រើនរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេលចុងក្រោយនេះ ពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយនឹងបន្តការពង្រឹង ទំនាក់ទំនងក្នុងន័យ បន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសទៀត គឺការអភិវឌ្ឍព្រំប្រទល់ នៃប្រទេសទាំងពីរ”។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ មិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។

នាឱកាសនោះដែរ សម្ដេចក៏បានលើកឡើង ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា ស្ថិតក្នុងភាពរឹងមាំ គឺក្នុងរង្វង់ ៧% ហើយកម្ពុជា នឹងខិតខំធ្វើយ៉ាងណា ពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្ម ដែលមានជាង៥ពាន់លានដុល្លារ និងខិតខំធ្វើយ៉ាងណា ធ្វើការរួមគ្នាបន្តទៀត ជាពិសេសការខិតខំដោះស្រាយ បញ្ហាព្រំដែននៃប្រទេសទាំងផងដែរ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top