ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចែកស្រូវពូជដល់ប្រជាកសិករ៥៧៣គ្រួសារ ជួបគ្រោះរាំងស្ងួតនៅស្រុកជើងព្រៃ

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយ នឹងមន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋ៥៧៣ គ្រួសារ នៅក្នុងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ ចាម លោកអ៊ុន ចាន់ដា បានមានប្រសា សន៍ថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣ គ្រួសារ ។ ជាមួយគ្នានេះដោយ មានការយកចិត្តទុកដាក់ ពីសំណាក់ ក្រ សួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់ស្រូវពូជចំនួន ២៨៦៥០ គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានស្រូវពូជ ៥០ គីឡូក្រាមដែលស្រូវពូជនេះមានឈ្មោះស្រូវ ពូជសែនក្រអូបជាពូជស្រូវស្រាលដាំដុះមិនប្រកាន់រដូវ ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា កាលពីខែកក្កដា កន្លងទៅខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួតនៅតំបន់មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន ៦០០៣ ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ ឃុំ ស្មើនឹង ២១ ៤៥ ហ.ត, ស្រុកជើងព្រៃ ប៉ះពាល់ ៩ ឃុំស្មើ ៣១៨១ហ.ត , ស្រុកព្រៃឈរប៉ះ ពាល់ ១២ ឃុំ ស្មើនឹង ៥៣០ ហ.ត , ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង ១៤៧ ហ.ត ផងដែរ៕

Facebook Comments

To Top