អន្តរជាតិ

កិច្ចប្រជុំកំពូល កូរ៉េខាងត្បូង-អាស៊ាន ក្នុងខែវិច្ឆិកា នឹងសង្កត់ធ្ងន់លើពាណិជ្ជកម្មសេរី នៅចំពោះមុខការឹតត្បិត នាំចេញរបស់ជប៉ុន

សេអ៊ូល៖ កូរ៉េខាងត្បូង គ្រោងនឹងផ្តោតលើការស្វែង រកមធ្យោបាយ ដើម្បីជំរុញបទបញ្ជា ពាណិជ្ជកម្មសេរីក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល ក្រុមពិសេសខែវិច្ឆិកា ជាមួយប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលទីក្រុងតូក្យូ រក្សាការរឹតត្បិតការនាំចេញ សងសឹកប្រឆាំងនឹងទីក្រុងសេអ៊ូល នេះបៀយិងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការិយាល័យប្រធានាធិបតី បានបង្ហាញពីផែនការនេះនៅក្នុង សន្និសីទសារព័ត៌មានមួយ ស្តីពីការរៀបចំរបស់ខ្លួនសម្រាប់កិច្ចប្រជុំកំពូល ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ១០០ ថ្ងៃមុនពេលបើកកិច្ចប្រជុំ រយៈពេល ២ថ្ងៃគឺចាប់ផ្តើមនៅថ្ងៃទី ២៥ ខែវិច្ឆិកានៅទីក្រុងប៊ូសាន ។

នៅក្នុងកិច្ចប្រជុំកំពូល ពិសេសនេះកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន នឹងពង្រឹងឆន្ទៈក្នុងការបើកទីផ្សារពង្រីកពាណិជ្ជកម្មពង្រឹងសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរី និងស្វែងរកមធ្យោបាយ សម្រាប់វិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកប្រឆាំងនឹងស្ថានការណ៍អន្តរជាតិថ្មីៗដែលជម្លោះពាណិជ្ជកម្ម និងនិន្នាការគាំពារ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top