ព័ត៌មានជាតិ

ម៉ោងទី២ ក៏ដូចម៉ោងទី១ដែរ គឺដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ល្អ

ភ្នំពេញ ៖ នៅម៉ោងទី២ ដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅតែមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀប រៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដោយបានប្រព្រឹត្តទៅ តាមពេលវេលាដែលបានកំណត់។

ដំណើរការសំណេរ ម៉ោងទី២ នៅព្រឹកថ្ងៃទី១ ប្រឡងបាក់ឌុប សម័យប្រឡង ៖ ១៩ សីហា ២០១៩ គឺជីវវិទ្យា ពីម៉ោង ៩និង០០ ដល់ម៉ោង ១០និង៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងប្រវត្តិវិទ្យាពីម៉ោង ៩និង០០ ដល់ម៉ោង ១០និង៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

យោងតាម គេហទំព័រហ្វេប៊ុករបស់ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ សីហា បានឲ្យដឹងថា “នៅថ្ងៃប្រឡងនៃម៉ោងទី២ ស្ថានភាពក្នុងដំណើរការប្រឡង នៅតែមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀប រៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង”។

សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ចំនួន ២០២ មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌលមាន៤៧២៥ បន្ទប់៕

Facebook Comments

To Top