អន្តរជាតិ

គីមឈីម្ហូបកូរ៉េ មានរសជាតិហិរ អាចជាការព្យាបាលជំងឺទំពែក បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនិយាយថា វាអាចបញ្ឈប់ការជ្រុះសក់

ទីក្រុងសេអ៊ូល៖ គីមឈីម្ហូបកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ជាអាហារជួយថែរក្សាពោះវៀន ធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្រ បានរកឃើញថា គីមឈីអាចជួយបញ្ឈប់ការ បាត់បង់សក់របស់មនុស្សបានទៀតផង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ម្ហូបកូរ៉េមួយប្រភេទនេះ ត្រូវបានធ្វើឡើងពីស្ពៃក្តោប ខ្ទឹមបារាំង ខ្ទឹមស ទឹកត្រី និងគ្រឿងទេសត្រូវបានទទួល ការពេញនិយមរួចទៅហើយពី អតិថិជនដែលដឹងអំពីសុខភាព និងត្រូវបានគេស្គាល់ថា មានគុណសម្បតិ្តល្អ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា គីមឈីដែលត្រូវបានលក់នៅ ប្រទេសកូរ៉េជួយឲ្យរោមមានក្រាស់ និងដុះរោមថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Dankook ក្បែរទីក្រុងសេអ៊ូលបានសិក្សាលើបុរសចំនួន ២៣ នាក់ដែលខ្លះស្ថិតក្នុងដំណាក់ កាលដំបូងនៃការជ្រុះសក់ និងខ្លះទៀតអាចមើលឃើញនៅលើកំពូល។ ពួកគេត្រូវបានគេប្រាប់ឲ្យហូបគីមឈី មុនពេលអាហារពេលព្រឹក និងពេលចូលគេង។

បន្ទាប់ពីមួយខែចំនួនសក់ជាមធ្យម បានកើនឡើងពីប្រហែល ៨៥ ក្នុងមួយសង់ទីម៉ែត្រនៃស្បែកក្បាលដល់៩០ ហើយ ក្រោយមក ៩២ បន្ទាប់ពីហូប និងផឹកទឹកបាន៤ខែ ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top