ព័ត៌មានជាតិ

សសយក និងអាជ្ញាធរដែនដីពាក់ព័ន្ធ ផ្ដល់ជូនអាហារ ទឹកនិងកន្លែងផ្ញើម៉ូតូ ដល់បេក្ខជនប្រឡងបាក់ឌុប ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់បានបង្ហាញនូវ កាយវិការសប្បុរសបានផ្ដល់ជូនអាហារ ទឹក កន្លែងផ្ញើម៉ូតូ និងមើលថែដល់បេក្ខជន ដោយ ឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ សីហានេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ នូវ កាយវិការសប្បុរសនេះ៕

Facebook Comments

To Top