អន្តរជាតិ

លោក ត្រាំ មិនចង់ធ្វើជំនួញ ជាមួយក្រុមហ៊ុន Huawei

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅពេលថ្មីៗនេះថា លោកមិនចង់ធ្វើជំនួញ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei ស្របពេលដែលរដ្ឋបាលរបស់លោក ពិចារណាថ្លឹងថ្លែងថា នឹងត្រូវពន្យាពេលអនុគ្រោះឲ្យក្រុមហ៊ុននោះ ឬយ៉ាងណា។

នៅថ្ងៃអាទិត្យថ្មីៗនេះ ប្រធានាធិបតីអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនពេលធ្វើដំណើរ តាមយន្តហោះ Air Force One នៅក្នុងរដ្ឋញូជេស៊ីថា លោកមិនចង់ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Hauwei ដោយសារតែហេតុផលសន្តិសុខជាតិ។

លោកបានបន្តទៀតថា មានផ្នែកតូចៗ នៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន Hauwei ដែលអាចត្រូវបានដកចេញ ពីបម្រាមហាមឃាត់ធំមួយ ប៉ុន្តែវានឹងជារឿងដ៏ស្មុគស្មាញ ប៉ុន្តែលោក ត្រាំ មិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ថា តើរដ្ឋបាលរបស់លោក នឹងបន្តអូសបន្លាយពន្យាពេល លើអាជ្ញាប័ណ្ណទូទៅ បណ្ដោះអាសន្ននោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top