ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអប់រំ មិនទាន់ហ៊ានប៉ាន់ស្មានថា មានសិស្សជាប់និន្ទេស A ប៉ុន្មានភាគរយនៅឡើយទេ

ភ្នំពេញ៖ លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថាលោក មិនទាន់ហ៊ានសន្និដ្ឋាន ក៏ដូចជាប៉ាន់ប្រមាណថា នឹងមានសិស្សដែលប្រឡងជាប់ បាននិន្ទេសA ប៉ុន្មានភាគរយនៅឡើយទេ ព្រោះបច្ចុប្បន្នសង្កេតឃើញសិស្សានុសិស្ស មានការខិតខំប្រឹងប្រែងរៀនសូត្រ ច្រើនគួរឲ្យកត់សម្គាល់។

ក្នុងឱកាសអញ្ជើញបើក វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យបេក្ខជននៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩លោកហង់ ជួនណារ៉ុនបានថ្លែងថា “អ្វីដែលខ្ញុំអាចនិយាយបានគឺថា ឆ្នាំនេះមិនទាន់ដឹងថា មានសិស្សប្រឡងជាប់បាននិន្ទេស A មានប៉ុន្មាននោះទេ។ យើងមិនអាចទាយមុនបានទេ!ក៏ប៉ុន្តែខ្ញុំ ឃើញថា សិស្សយើងខិតខំប្រឹងប្រែង រៀនសូត្រ ហើយពិន្ទុជាមធ្យមភាគហ្នឹង កាន់តែមានការកើនឡើងប្រចាំឆ្នាំ។ ដូច្នេះគឺច្បាស់ជា លទ្ធផលនឹងល្អប្រសើរគ្រាន់ ថាបានប៉ុន្មានខ្ញុំក៏អត់ដឹងដែរ”។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨មានបេក្ខជន ប្រឡងជាប់បាននិន្ទេស A មានចំនួន ៤០៨នាក់ ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top