ព័ត៌មានជាតិ

ម៉ោងទី១ នៃដំណើរការប្រឡងបាក់ឌុប មានសភាពស្ងប់ស្ងាត់ល្អ

ភ្នំពេញ៖ សម្រាប់ដំណើរការ សំណេរនៅម៉ោងទី១ នៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ មានសភាពស្ងប់ស្ងាត់ល្អ ដោយបេក្ខជនប្រឹងប្រែង យកចិត្តទុកដាក់ធ្វើកិច្ចការ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ ថ្ងៃប្រឡងនៃម៉ោងទី១នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀប រៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដា ខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅ តាមពេលវេលាដែលបានកំណត់ ។

នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា ពីម៉ោង ៧និង៣០ ដល់ ម៉ោង ៨និង៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ពីម៉ោង ៧និង៣០ ដល់ម៉ោង ៨និង៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

Facebook Comments

To Top