អន្តរជាតិ

ស្ថានទូតចិន ប្រាប់កាណាដា ឲ្យឈប់ជ្រៀតជ្រែក ក្នុងកិច្ចការហុងកុង

បរទេស៖ ស្ថានទូតចិនប្រចាំនៅទីក្រុងអូតាវ៉ា បានព្រមានប្រទេសកាណាដា នៅថ្ងៃអាទិត្យ ឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការហុងកុង ក្រោយមួយថ្ងៃបន្ទាប់ពីកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជាមួយសហភាពអឺរ៉ុប ក្នុងកិច្ចការពារសិទ្ធិមូលដ្ឋាននៃការជួបជុំគ្នា សម្រាប់ពលរដ្ឋហុងកុង។

រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland និងប្រធានផ្នែកគោលនយោបាយ កិច្ចការបរទេសសហភាពអឺរ៉ុប លោក Federica Mogherini បានមានប្រសាសន៍យ៉ាងដូច្នេះថា “សេរីភាពមូលដ្ឋាន ដែលរួមមានទាំងសិទ្ធិជួបជុំគ្នា ដោយសន្តិវិធីផងនោះ ត្រូវតែបន្តរក្សា”។

ចំណែកស្ថានទូតប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសកាណាដា គួរតែឈប់ធ្វើការជ្រៀតជ្រែកភ្លាម ក្នុងកិច្ចការទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top