អន្តរជាតិ

ចិន ព្រមានសញ្ញា ប្រុងប្រយ័ត្នពណ៌លឿង ខណៈសីតុណ្ហភាពកើនឡើងខ្ពស់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលឧតុនិយមជាតិ បានធ្វើការណែនាំដល់ប្រជាជន ឲ្យជៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ ខណៈដែលកម្មករនៅខាងក្រៅផ្ទះ គួរតែចាត់វិធានការការពារ ដើម្បីការពារកម្តៅថ្ងៃខ្លាំងពេក ។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញសេចក្តីជូនដំណឹងពណ៌លឿង កាលពីថ្ងៃសៅរ៍ ខណៈដែលផ្នែកខ្លះនៃប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពលើសពី ៣៥អង្សាសេ នៅថ្ងៃអាទិត្យនេះ ។

ភាគកណ្តាល និងភាគខាងជើងនៃខេត្ត ជាំងស៊ី ហ៊ូណានកណ្តាល និងខាងកើតក្រុង ហ៊ូប៉ី ស្ថិតនៅភាគខាងជើង និងភាគឦសាន Guizhou ភាគខាងកើតខេត្តស៊ីឈួន និងឆុងឈីង នឹងមានសីតុណ្ហភាពកើនឡើងដល់ ៣៧ទៅ៣៩អង្សាសេ ។

សីតុណ្ហភាពនៅតំបន់ខ្លះ នៃភាគនិរតីនៃប្រទេសចិន គឺនៅសាអានស៊ី និងស៊ីនជាំង ត្រូវបានគេព្យាករណ៍ថា លើសពី៣៥អង្សាសេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top