អន្តរជាតិ

ពលរដ្ឋប្រមាណជាង ៤សែននាក់ ប្រមូលម្តុំគ្នាធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅក្រុងហុងកុង ដោយអះអាងថា មិនប្រើអំពើហិង្សាឡើយ

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា មនុស្សជាង ៤៧០.០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ ក្នុងការប្រមូលផ្តុំគ្នាមួយ ដែលធ្វើឡើងនៅឧទ្យាន តាម៉ាឧទ្យាន អាដាមល័រ នៃទីក្រុងហុងកុង ដើម្បីធ្វើការទាមទារនូវសន្តិភាព និងស្ថិរភាពនៅក្រុងហុងកុង ។ គេឃើញពួកគេគ្រវីទង់ជាតិចិន និងទង់ជាតិនៃតំបន់ រដ្ឋបាលពិសេសក្រុងហុងកុង និងកាន់ស្លាកដែលសរសេរ ជាមួយពាក្យស្លោករួមមាន“ បញ្ឈប់អំពើកុបកម្ម” “ប្រឆាំងអំពើហឹង្សា” និង“ សង្រ្គោះក្រុងហុងកុង” ហើយក្រុមមនុស្សទាំងនោះបានធ្វើការសាទរ និងរំជួលចិត្តយ៉ាងខ្លាំង ទោះបីមានភ្លៀងថ្លាក់ក៏ដោយ ។

ក្រុងហុងកុងបានប្រកាន់ខ្ជាប់ ដោយ “ប្រឆាំងនឹងអំពើហឹង្សា!” ហើយមនុស្សជាង ៤៧០.០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ ក្នុងការប្រមូលផ្តុំគ្នាមួយ ដែលធ្វើឡើងនៅឧទ្យានតាម៉ា និងឧទ្យានអាដាមល័រ នៃទីក្រុងហុងកុង ដើម្បីទាមទារសន្តិភាព និងស្ថិរភាពនៅក្រុងហុងកុង ។

នៅម៉ោងប្រហែល ៤ល្ងាច ម៉ោងក្នុងស្រុក ស្ថានីយ៍រថភ្លើងក្រោមដី នៅជិតឧទ្យានតាម៉ា និងឧទ្យាន ត្រូវបានគេឃើញមានប្រជាជនជាច្រើន ។ មួយម៉ោងក្រោយមកការជួបជុំ បានចាប់ផ្តើមនៅពេលដែលបទចំរៀង ជាតិរបស់ប្រទេសចិន កំពុងបន្លឺឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top