អន្តរជាតិ

ពលរដ្ឋប្រមាណជាង២ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ក្នុងករណីភ្លើងឆេះព្រៃកំពុងឆេះ រាលដាលនៅអេស្ប៉ាញ

អេស្ប៉ាញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា មនុស្សជាង ២.០០០នាក់ ត្រូវបានគេជម្លៀសចេញពី ទីក្រុងដ៏តូចមួយដែលស្ថិតនៅលើកោះលំហែកា គឺកោះ Gran Canaria នៃប្រទេសអេស្ប៉ាញ ខណៈដែលភ្លើងឆេះព្រៃ បានរាលដាលពាសពេញតំបន់ ។

អគ្គិភ័យដែលបានចាប់ផ្តើម នៅទីប្រជុំជន Valleseco កាលពីល្ងាចថ្ងៃសៅរ៍ កំពុងធ្វើចលនាយ៉ាងលឿន ។

តំបន់បន្ទាន់មួយត្រូវបានប្រកាស សម្រាប់ក្រុង Moya និង Tejeda ។ ប្រជាជនប្រមាណ២.០០០នាក់នៅក្រុង Tejeda និងស្រុកជាច្រើនទៀតត្រូវបាន គេជម្លៀសចេញជាវិធានការការពារជាមុន។

តំបន់ដែលរងផលប៉ះពាល់ គ្របដណ្តប់លើផ្ទៃដី១.០០០ហិកតា និងសង្កាត់ដែលពាក់ព័ន្ធ រួមមានក្រុងអាល់តារ៉ាតា Tejeda និងហ្គាល់ដា ។

ឧទ្ធម្ភាគចក្របានទម្លាក់ទឹក និងអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បី ដោះស្រាយគ្រោះអគ្គិភ័យនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top