អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងករណី បំផ្ទុះគ្រាប់បែកមួយដ៏ខ្លាំង នៅក្រុងកាប៊ុល

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា យ៉ាងហោចណាស់មាន មនុស្សចំនួន៦៣នាក់ ត្រូវបានសម្លាប់ និងជាង១៨០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាត មួយកាលពីយប់ថ្ងៃសៅរ៍ នៅឯសាលពិធីមង្គលការមួយ ដែលស្ថិតនៅភាគខាងលិច នៃទីក្រុងកាប៊ុល ។

ប៉ូលិសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សសរុបចំនួន៦៣នាក់ ត្រូវបានគេធ្វើឃាត និង១៨២ នាក់ បានរងរបួស បន្ទាប់ពីឧប្បត្តិហេតុដោយអំពើភេរវកម្ម កាលពីរាត្រីថ្ងៃសៅរ៍នៅក្នុងទីក្រុងកាប៊ុល ។

ការផ្ទុះនេះបានកើតឡើង នៅខាងក្នុងសាលមង្គលការមួយឈ្មោះថា Shahr-e-Dubai នៅតំបន់ប៉ូលិសទី ៦ នៃក្រុងកាប៊ុល នៅវេលាម៉ោងប្រហែល១០និង៤០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ នៅពេលដែលសាលនេះមានភ្ញៀវ ចូលរួមពិធី មង្គលការ របស់ប្តីប្រពន្ធរបស់ប្រទេស អាហ្វហ្គានីស្ថាន ។

នៅក្នុងចំណោមអ្នករងគ្រោះមានស្ត្រី និងកុមារជាច្រើននាក់ ។

ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈដែលអ្នករងរបួសជាច្រើននាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top