ព័ត៌មានជាតិ

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ពង្រាយកងកម្លាំងរួចហើយសម្រាប់ ការពារសណ្តាប់ធ្នាប់ក្នុងថ្ងៃប្រឡង នៅទូទាំងប្រទេស

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ថា គ្រប់ស្នងការរាជធានី -ខេត្តទាំង២៥ គឺបានដាក់ត្រៀមពង្រាយកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ រួចរាល់ហើយដល់បេក្ខជន ប្រឡងនៅទូទាំង ប្រទេស។

លោកបានប្រាប់មជ្ឈមណ្ឌល ព័ត៌មាបដើមអម្ពិល នៅព្រលប់ថ្ងៃទី១៨ សីហា ថា “បានត្រៀមពង្រាយកងកម្លាំងនៅតាម មណ្ឌលនានានៅទូទាំងប្រទេស រួចហើយ”។

ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនអាចបញ្ជាក់កម្លាំងសរុប ទាំងអស់មានប៉ុន្មាននោះទេ។ ប៉ុន្តែលោកថា ផែនការបាន រៀបចំឡើងយ៉ាងត្រឹមត្រូវ ទាំងកម្លាំងដាក់នៅជុំវិញមណ្ឌលប្រឡង បើសិនមានការស្នើឲ្យមានកិច្ចអន្តរាគមន៍ ពីគណៈ កម្មការប្រឡងនឹងចេញទៅភ្លាមៗ។

ក្នុងនោះលោកថា ក៏បានដាក់ទាំងកម្លាំងជួយសម្រួល ចរាចរណ៍ផងដែរ និងមើលការខុសត្រូវចំពោះបេក្ខជនមកពីតំបន់ឆ្ងាយ ទាំងកន្លែងស្នាក់នៅ ដើម្បីការពារសុវត្ថិភាពពួកគេ។

ដោយឡែកចំពោះការដឹកវិញ្ញាសា មុនការប្រឡង និងដឹកវិញ្ញាសាក្រោយការប្រឡង ព្រមទាំងក្នុងមណ្ឌលនៃកំណែសំណេរ ក៏កងកម្លាំងបានត្រៀមផែនការរួចជាស្រេច៕

Facebook Comments

To Top