អន្តរជាតិ

ដឹងអត់រុស្សី តេស្តជោគជ័យមីស៊ីលឆ្លងទ្វីប ដំបូងបង្អស់របស់ខ្លួននៅពេលណា?

សហរដ្ឋអាមេរិកបានបើកកិច្ចពិភាក្សាថ្នាក់ជាតិ ដ៏សំខាន់មួយកាលពីអំឡុងឆ្នាំ១៩៥៧ ដោយផ្តោតសំខាន់ទៅលើបញ្ហា
គំលាតគ្នារវាងបច្ចេកវិទ្យាមីស៊ីល នៃប្រទេសរបស់ខ្លួនជាមួយនឹងសហភាពសូវៀតបន្ទាប់ ពីប្រទេសកុម្មុយនីសមួយនេះ
បានប្រកាសថាខ្លួនបានធ្វើតេស្តជោគជ័យ នូវប្រភេទម៊ីស៊ីលឆ្លងទ្វីប ICBM ហើយខ្លួនបានថែមទាំងបញ្ជាក់ថាវាមាន
សមត្ថភាពបាញ់បាន ទៅគ្រប់គោលដៅគ្រប់ប្រទេសទាំងឡាយ ដែលនៅលើពិភពលោកផង។

ក្រោយសង្គ្រាមលោកទី២ចប់ ទៅជាស្ថាពរទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ពិតជាបានធ្វើការយ៉ាងមមាញឹកក្នុង
ការប្រជែងគ្នា លើបច្ចេកវិទ្យាប្រភេទមីស៊ីលចំងាយឆ្ងាយ ដែលនឹងប្រើប្រាស់សម្រាប់បំពាក់ជាមួយ នឹងអាវុធនុយក្លេអ៊ែរ
ហើយតាមរយៈគ្រាប់រ៉ូកែត ដ៏ជោគជ័យរបស់ទាហានណាហ្ស៊ីស V-1 និង V-2 ដែលបានទំលាក់លើអង់គ្លេស កាលពីកំឡុង
សង្គ្រាមលោកទី២នេះ វាបានធ្វើឲ្យអាមេរិកនិងរុស្សី អាចបន្ថែមភាពច្បាស់លាស់នៃមីស៊ីល របស់ខ្លួនកាន់តែប្រសើរឡើង។

អាមេរិកបានចាប់ផ្តើមការធ្វើតេស្ត សាកល្បងមីស៊ីលឆ្លងទ្វីប លើកដំបូងរបស់ខ្លួននាខែកក្កដាឆ្នាំ១៩៥៧ ដែលជឿជាក់ថា
វាមានល្បឿនរហូតទៅដល់២០០០០ម៉ាល ក្នុងមួយម៉ោង និងអាចបាញ់បានចំងាយទៅដល់៥០០០ម៉ាល ប៉ុន្តែនៅពេលហោះ
បានកំពស់៥០០០ហ្វីត វាក៏បានផ្ទុះឡើងកណ្តាលអាកាស។

ការបរាជ័យរបស់អាមេរិក បានរយៈពេល១ខែក្រោយមក សហភាពសូវៀត ដែលជាដៃគូប្រជែងក៏បានប្រកាសជោគជ័យ ការបាញ់បង្ហោះមីស៊ីល ឆ្លងទ្វីបរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top