តារា

បទ “ឆ្ងាយ” ពីក្រុមតូច Small World Small Band ធ្វើអោយកម្មវិធីតន្ត្រី Acoustic Night ពីស្រាបៀរកម្ពុជា កាន់តែរ៉ូមែនតិច

ភ្នំពេញ៖ ស្រាបៀរកម្ពុជា បានធ្វើអោយបរិយាកាស នៃការជួបជុំគ្នានៅហាងវិចត្រ ៣ កាលពីយប់មុិញ កាន់តែរ៉ូមែនតិចខ្លាំង​ ជាមួយបទចម្រៀងដែលមានចំណងជើង “ឆ្ងាយ” ដោយមានការសំដែងផ្ទាល់ ពីម្ចាស់បទតែម្តង គឺក្រុមតូច SmallWorld SmallBand។

ប្អូនស្រី ធីតា ដែលជាអតិថិជនម្នាក់ អង្គុយមិនជាប់កៅអី ពេលដែលគ្រាន់តែលឺចង្វាក់ភ្លេង ខាងលើចាប់ផ្តើម បានរៀបរាប់ថា “គ្រាន់តែលឺបទហ្នឹងភ្លាម ខ្ញុំចង់ស្រក់ទឹកភ្នែក ដោយសារវាត្រូវនឹងសាច់រឿងពិត របស់ខ្ញុំពេក ព្រោះខ្ញុំចាប់ផ្តើមនឹក មនុស្សជាទីស្រឡាញ់ម្នាក់ ដែលកំពុងនៅឆ្ងាយពីខ្ញុំ ដោយសារគាត់ ទៅធ្វើការនៅកូរ៉េ ហើយមួយឆ្នាំទើបមកលេងម្តង។ “

បញ្ជាក់ Acoustic Night គឺជាឈ្មោះយុទ្ធនាការ នៃការប្រគុំតន្រ្តីបែបក្លាសិក (Acoustic Music) ពីស្រាបៀរកម្ពុជា ដែលមានឧបករណ៍ភ្លេងត្រឹមតែហ្គីតា និង ស្គរបង្កើតជាចង្វាក់ភ្លេង សម្រាប់អ្នកចម្រៀងច្រៀងកំដរអារម្មណ៍ ហើយយុទ្ធនាកានេះធ្វើឡើង ដើម្បីផ្តល់នូវភាពរីករាយបន្ថែម ដល់អតិថិជនខ្លួន កាលពីពេលថ្មីៗនេះ នៅតាមភោជនីយដ្ឋាន និង បារផ្សេងក្នុងរាជធានីភ្នំពេញ និងបន្តទៅតាមខេត្តនាពេលបន្ទាប់៕

Facebook Comments

To Top