អន្តរជាតិ

ខណៈTrump កំពុងចាប់អារម្មណ៍ទិញ Greenland តើអ្នកដឹងទេអាមេរិក ធ្លាប់ធ្វើបែបនេះ ជាច្រើនដងហើយ កាលពីអតីតកាល

បរទេសជាច្រើនសប្តាហ៍មកហើយដែល ប្រធានាធិបតីអាមេរិកលោកDonald Trupm តែងតែរំលឹកអំពីបំណង ក្នុងការទិញយកកោះGreenland ពីប្រទេសដាណឹម៉ាកនោះ។វាបានក្លាយទៅជារឿងថ្មីមួយទៀត ដែលប្រធានាធិបតិអាមេរិករូបនេះធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលខ្លាំង និងកើតចេញជាសំណួររាប់មិនអស់ ជុំវិញបញ្ហានេះ។

ប៉ុន្តែបើយើងក្រឡេកទៅលើមើលអតីតកាលវិញ អាមេរិកធ្លាប់បានធ្វើរឿងដូចគ្នានេះជាច្រើនដងមកហើយៗ ដែនដីទាំងអស់នោះបច្ចុប្បន្នក្លាយទៅជា ទ្រព្យសម្បត្តិដ៏មហាសាលរបស់សហរដ្ឋអាមេរិក។

មួយក្នុងចំណោមនោះ គឺពេលចុងក្រោយមួយ ដែលសហរដ្ឋអាមេរិក បានទិញដីពីប្រទេសផ្សេង គឺកាលពីឆ្នាំ១៨៦៧នៅពេលដែលលោក Seward បានសម្រេចទិញបានអាឡាស្កាពីរុស្ស៊ី ក្នុងតម្លៃ,លានដុល្លារ។

វាត្រូវបានគេរិះគន់យ៉ាងខ្លាំង នៅពេលនោះ ប៉ុន្តែបើក្រឡេកមកដល់សម័យបច្ចុប្បន្នវិញ ទើបដឹងថាអាមេរិកអាចប្រមូលផលចំណេញវិញបានយ៉ាងខ្លាំងពីរដ្ឋដ៏ធំមួយនេះ។

អាមេរិក ក៏ធ្លាប់បាន ទិញកោះហ្វីលីពីនជាច្រើន ពីអេស្ប៉ាញក្នុងឆ្នាំ១៨៩៨ក្នុងតម្លៃ២០លានដុល្លារ និងកោះVirgin Islandពីដាណឺម៉ាក ក្នុងឆ្នាំ១៩១៧ក្នុង តម្លៃ២៥លានដុល្លារ ផងដែរ។

ការទិញដីដ៏ល្បីល្បាញបំផុត របស់សហរដ្ឋអាមេរិក គឺធ្វើឡើងនៅមុនឆ្នាំ១៨០៣ដែលអាមេរិក បានសម្រេចលើកិច្ចព្រមព្រៀងទិញនៅរដ្ឋLouisiana ជាមួយប្រទេសបារាំង។នៅពេលនោះអាមេរិកបានចំណាយប្រាក់ ចំនួនត្រឹមតែ១៥លានដុល្លារ សម្រាប់ដីដែលមានស្ទើរតែមួយភាគបួន has នៃទឹកដីអាមេរិកបច្ចុប្បន្ន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top