ព័ត៌មានជាតិ

លោក រ័ត្ន ស្រ៊ាង បើកសម្ពោធឲ្យដំណើរការ បន្ទប់ពិនិត្យនិងព្យាបាលមាត់ធ្មេញ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ គឺការបើកសម្ឲ្យពោធដំណើរការនូវបន្ទប់ពិនិត្យ និងព្យាបាលមាត់ធ្មេញដ៌ទំនើប និងពុំធ្លាប់មានពីមុនមកក្នុងបញ្ជាការដ្ឋាន  កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

ការបើកនេះ មានការគាំទ្រពីលោកទន្តបណ្ឌិត ទិតហុងយឺ ក្រុមគ្រូពេទ្យនិងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យទន្តសាស្ត្ររំចង់  ក្នុងការជួយឧបត្ថម្ភនិង ជួយរៀបចំឲ្យមានបន្ទប់ព្យាបាលមាត់ធ្មេញបំពាក់ឧបករណ៍សម្ភារ:ពិនិត្យនិង ព្យាបាលមាត់ធ្មេញដ៏ទំនើបព្រមទាំង បានដាក់កម្មវិធីចុះមកជួយពិនិត្យអប់រំ និងព្យាបាលជំងឺមាត់ធ្មេញដល់កងកម្លាំង  អាវុធហត្ថរាជធានីភ្នំពេញ ជាប្រចាំរៀងរាល់សប្តាហ៍។

  ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ឯក  រ័ត្ន ស្រ៊ាង បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំការការពារ និងការព្យាបាលជំងឺមាត់ធ្មេញ ជាពិសេសចំពោះមន្ត្រីក្រោមឱវាទគ្រប់រូបដោយលោកតែងលើកយកបញ្ហាសុខភាព  មកដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាននិងពិនិត្យសុខភាពជាប្រចាំ  ត្រូវដុសសម្អាតធ្មេញរៀងរាល់  ក្រោយពេលញុំាអាហាររួច  និងកុំញុំាអាហារភេសជ្ជៈផ្អែមញឹកញាប់ពេក។

លោកទន្តបណ្ឌិត  ទិត ហុងយឺ  មានប្រសាសន៌ថាមនុស្សភាគច្រើនគិតថា ការឈឺធ្មេញឈាម តាមអញ្ចាញធ្មេញធុំក្លិនមាត់  គឺជារឿងធម្មតា មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែតាមពិតរោគពុកធ្មេញ និងជម្ងឺអញ្ជាញធ្មេញ ជាជំងឺរីករាលដាលទៅជាលិកាជុំវិញធ្មេញ បង្កឲ្យមានខ្ទុះក្លិនមាត់អាក្រក់ រួចដំបៅរីករាលដាលដល់កោសិកាផ្សេងទៀត ដូចជាសាច់ដុំរន្ធឆ្អឹងលលាដ៌ក្បាលSinus ថែមទាំងចូលក្នុងប្រព័ន្ធឈាម និងបេះដូង  រួចឆ្លងចូលទៅក្នុងប្រពន្ធ័សរសៃប្រសាទហើយ  អាចបង្ករអោយស្លាប់បាត់បង់ជីវិត បានបើមិនមានពេទ្យជំនាញ ជួយសង្គ្រោះទាន់ពេលវេលា។

លើសពីនេះទៅទៀត ការថែទាំព្យាបាលធ្មេញ នៅដំណាក់កាលដំបូងកុំអោយបាត់បង់ធ្មេញ អាចបញ្ឈប់បញ្ហារធ្ងន់ធ្ងរផ្សេងៗនៅពេលខាងមុខបានដូចជាជំងឺក្រពះថ្លើម  បេះដូងតំរងនោមសរសៃប្រសាទទឹកនោមផ្អែម.. ល។  និង។ល។ដែលទាំងអស់នេះសុទ្ធតែជាជម្ងឺ ដែលត្រូវចំណាយប្រាក់កាសច្រើនដើម្បីព្យាបាល។ដូច្នេះការថែទាំសុខភាពមាត់ធ្មេញ ឲ្យបានល្អគឺជាការចាំបាច់ខ្លាំងណាស់៕

Facebook Comments

To Top