អន្តរជាតិ

អាមេរិកចេញដីកា ឃាត់ខ្លួននាវាដឹកប្រេងអ៊ីរ៉ង់ Grace1 វិញ ក្រោយប្រកាស ដោះលែងបាន១ថ្ងៃ

បរទេស:ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែសីហានេះ បានឲ្យដឹងថាក្រសួងយុត្តិធម៌អាមេរិក បានចេញដីការឹបអូស យកនាវាដឹកប្រេងអ៊ីរ៉ង់ ដែលមានឈ្មោះថា The Grace1វិញភ្លាម ក្រោយពេលតែមួយថ្ងៃប៉ុណ្ណោះ នាវាដឹងប្រេងនេះ ត្រូវបានចៅក្រម នៅបញ្ជាឱ្យដោះលែង។

នាវាដឹកទំនិញThe Grace 1ជានាវាដឹកប្រេងទំហំធំ របស់អ៊ីរ៉ង់ដែលកំពុងដឹកប្រេង ២,១ លានធុងត្រូវបានអាមេរិក ចាប់ឃុំខ្លួនកាលពីថ្ងៃទី ៤ ខែកក្កដា ដោយដាក់ការសង្ស័យនាវានេះ បានព្យាយាមដឹកប្រេងខុសច្បាប់ ទៅប្រទេសស៊ីរី។

ការប្រកាសឃាត់ខ្លួនឡើងវិញនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រ ទោះបីជាវាត្រូវាបនប្រកាស ដោះលែងម្តងហើយ កាលពីថ្ងៃព្រហស្បតិ៍មុននេះ មួយថ្ងៃក្តី ហើយអ៊ីរ៉ង់បានចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះ ដោយបានហៅ សកម្មភាពឃាត់ខ្លួនថា ជាការខុសទៅនឹង ច្បាប់អន្តរជាតិផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top