ពីនេះពីនោះ

ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ធំៗ ចំនួន៣នៅ CMO អាស៊ី

ភ្នំពេញ៖ នៅថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Cellcard មានមោទនភាព ក្នុងការប្រកាស ពីការឈ្នះពានរង្វាន់ផ្ទួនៗគ្នា ​ចំនួន៣ពី CMO អាស៊ីក្នុងប្រទេសសិង្ហបុរី ២ផ្នែកលើពានរង្វាន់ Employer Brand Awards ពានរង្វាន់Best Marketing Campaign of the Year ប្រចាំឆ្នាំនិងពានរង្វាន់ Marketing Excellence Awards។

កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះ ឯសណ្ឋាគារ Pan Pacific Hotel ប្រទេសសិង្ហបុរីដែលជាកម្មវិធីមួយ នៃកម្មវិធីប្រារព្ធខួប១០ឆ្នាំ របស់ CMO អាស៊ី ក្រោមការការចូលរួម ជាកិត្តិយសពីអ្នកជំនាញ ផ្នែកទីផ្សារ និងម្ចាស់ម៉ាកផលិតផលល្បីៗ រាប់រយនាក់។
ពានរង្វាន់ទាំងនេះរួមមាន៖
•ពានរង្វាន់ Dream Company to Work For
•ពានរង្វាន់ Best HR Strategy in Line with Business
•ពានរង្វាន់ Best Marketing Campaign for Super Data Race

នេះ គឺជាលើកទី៨ហើយ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ Best Employer Awards នៅថ្នាក់តំបន់ ក៏ដូចជាពានរង្វាន់ថ្នាក់ជាតិ កាលពីឆ្នាំមុន។ពានរង្វាន់ The Marketing Campaign Award ត្រូវបានឈ្នះទៅលើកម្មវិធី Super Data Race របស់ក្រុមហ៊ុន Cellcard ដែលបានដាក់ឲ្យប្រើប្រាស់ ក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជាក្នុងឆ្នាំនេះ និងបានទាក់ទាញអ្នកប្រើប្រាស់រាប់ពាន់នាក់។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាការទទួលស្គាល់យ៉ាងធំបំផុត ដល់ក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងធ្វើការ ក្នុងការកសាងកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុន Cellcard ឲ្យកាន់តែរីកចម្រើន សម្រាប់ទាំងបុគ្គលិក និងអតិថិជន។

លោកបានឲ្យដឹងថា៖ «ពានរង្វាន់ទាំង៣នេះ បានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីការពុះពាររបស់ក្រុមហ៊ុន Cellcard ក្នុងការតភ្ជាប់ និងកសាងជាមួយបុគ្គលិក និងអតិថិជនរបស់ខ្លួន»។

លោកបានបន្ថែមថា៖ «បុគ្គលិករបស់យើង ពិតជាមានមោទនភាព ក្នុងនាមជាផ្នែកមួយនៃ Cellcard ហើយនេះនឹងបង្ហាញពីការបម្រើអតិថិជន ប្រកបដោយការពេញចិត្ត មោះមុត និងការយកចិត្តទុកដាក់»៕

Facebook Comments

To Top