អន្តរជាតិ

ថៃ ប្រើយន្តហោះ៦គ្រឿង បង្កើតទឹកភ្លៀងសិប្បនិម្មិត ទម្លាក់នៅតំបន់ ចំនួន៣ ដើម្បីរំដោះបញ្ហា គ្រោះរាំងស្ងួត

បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា នៅថ្ងៃទី ១៦ សីហានេះ រដ្ឋាភិបាលថៃ បានបើកប្រតិបត្តិការបង្កើតភ្លៀងបន្ថែមនៅតំបន់ ភាគខាងជើង ភាគឦសាន និងភាគកណ្តាល ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ។

យន្តហោះចំនួន៦គ្រឿង មកពីកងទ័ពអាកាស និងកងទ័ពបានចូលរួមជាមួយកងអនុសេនាធំ របស់នាយកដ្ឋានធ្វើឲ្យមាន ព្យុះភ្លៀង និងកសិកម្មក្នុងការអនុវត្តប្រតិបត្តិការបង្កើត ពពកនៅលើអាកាស ។

លោក Surasee Kittimonthon អគ្គនាយករងនាយកដ្ឋាន ខាងលើត បានមានថ្លែងថា ប្រតិបត្ដិការពពក នឹងអនុវត្តកាតព្វកិច្ចទឹកភ្លៀង សិប្បនិម្មិតរបស់ខ្លួនរហូតដល់ចុងខែកញ្ញា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែល លោកបានចាត់ទុកថាជា“ គ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ” ។

“ ទោះបីគ្រោះរាំងស្ងួតបានធូរស្រាលបន្តិចនៅតំបន់ខ្លះដោយសារភ្លៀងនារដូវមូសុងកាលពីច្រើនថ្ងៃកន្លងមកក្តី អាងស្តុកទឹកជិត២០០កន្លែង រួមទាំងអាងស្តុកទឹក១៩កន្លែងធំៗកំពុងដំណើរការទាបណាស់ ហើយត្រូវការជំនួយជាបន្ទាន់ដោយមធ្យោបាយធ្វើឲ្យមានទឹកភ្លៀងសិប្បនិម្មិត ដែលថានឹងមានទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ដើម្បីឲ្យមានស្ថិរភាពតាមរដូវបច្ចុប្បន្ន និងរដូវបន្ទាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top