Uncategorized

ចិនប្តេជ្ញាចាត់វិធានការ ប្រឆាំងក្រោយការ ដាក់ពន្ធគយថ្មីរបស់ អាមេរិក

បរទេស៖ រដ្ឋាភិបាលក្នុងទីក្រុង ប៉េកាំង បាននិយាយនៅពេល ថ្មីៗនេះថា ខ្លួននឹងធ្វើការសងសឹកវិញ ចំពោះការដាក់ពន្ធគយថ្មី របស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញចិនទៅ សហរដ្ឋអាមេរិក បើទោះជាប្រធានាធិបិតីអាមេរិក លោក ដូណាល់ ត្រាំ បានដកនិងពន្យាពេលពន្ធគយ ខ្លះក៏ដោយ។

ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ពន្ធគយ១០ភាគរយថ្មីនេះ គឺប្រឆាំងទៅនឹងកិច្ចព្រមព្រៀងគ្មានពន្ធគយ ដែលលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចគ្នា នៅជំនួបកំពូល G20 កាលពីខែមិថុនា ចំណែកគណៈកម្មាធិការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋចិន បាននិយាយថា ពន្ធគយដែលទើបប្រកាសថ្មីៗនោះ គឺបានពានជាខ្លាំង លើកិច្ចព្រមព្រៀងនោះ។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI ការគម្រាមចាត់វិធានការសងសឹករបស់ចិននេះ បានធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់ទីផ្សារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយមួយថ្ងៃបន្ទាប់ពីសន្ទស្សន៍ហ៊ុនដាវចូន បានធ្លាក់ចុះជាង ៨០០ពិន្ទុ នៅក្នុងថ្ងៃជំនួញដ៏អាក្រក់ប្រចាំរបស់វា៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top