ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទៅលើរបាយការណ៍មួលបង្កាច់ របស់អង្គការលីកាដូ និង សមាគមធាងត្នោត

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា (CMA) សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រោយពីយើងខ្ញុំ បានត្រួត ពិនិត្យជាបឋមទៅលើ របាយការណ៍របស់អង្គការលីកាដូ និងសមាគម ធាងត្នោតក្រោមចំណងជើងថា «ការធ្វើឲ្យខូច ខាតទ្រព្យដាក់បញ្ចាំ» ចេញផ្សាយកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ហើយរបាយការណ៍នេះជា ការមួលបង្កាច់ទាំងស្រុងទៅលើការ អនុវត្តន៍ការផ្តល់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជា។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមទាមទារឲ្យ អ្នកសរសេររបាយការណ៍នេះ សហការជាមួយ នឹងសមាគមក្នុងគោលបំណង ផ្តល់នូវរូបភាពពេញលេញ អំពីការពិតនៃការផ្តល់កម្ចី នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។

របាយការណ៍ ក្នុងទម្រង់ បច្ចុប្បន្នបង្ហាញអំពី រូប ភាពអវិជ្ជមានយ៉ាង ខ្លាំងចំពោះការផ្តល់កម្ចីមីក្រូហិរញ្ញ វត្ថុ តាមរយៈការប្រើប្រាស់សំណាកគម្រូ (Sample) ដ៏តូចមួយ ដែលមានរូបភាពអ្នក ខ្ចីប្រាក់អាណាមឹក ដើម្បីមួលបង្កាច់ វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលក្នុងរូប ភាពគ្មានការពិត និង អវិជ្ជមាន ។

សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) ពិតជាចង់ស្វែងយល់ការពិតយ៉ាងខ្លាំងលើរបាយ ការណ៍ នេះហើយ យើងខ្ញុំបានធ្វើ ការងារជាមួយ នឹង សមាជិកសមាគម ដើម្បីព្យាយាមធ្វើការស៊ើប អង្កេត ទៅលើសាវតានៃករណីសិក្សាមួយ ក្តាប់ តូច ដែលបានយកមកបង្ហាញ ក្នុងរបាយការណ៍ នេះ ដែលចេញពីលទ្ធផលអវិជ្ជមានពីសំណាកគម្រូ មួយក្រុមតូចប៉ុណ្ណោះ ។

ជាងនេះទៅទៀតដោយសារ របាយការណ៍ នេះ បានប្រើប្រាស់ ប្រភពអាណាមឹកនៅក្នុង ករណីសិក្សារបស់ខ្លួនយើងខ្ញុំ ពុំអាចរកឃើញ នឹងស្វែងយល់អំពី ស្ថានភាពផ្សេងៗ ដែលនៅពី ក្រោយខ្នង នៃប្រវត្តិកម្ចីរបស់អ្នកខ្ចីប្រាក់អាណាមឹក ទាំងនោះឡើយ ។

សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលតំណាងឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលបានអនុវត្ត សេចក្តីណែនាំដ៏តឹងរ៉ឹង ដែលបាន បង្កើតឡើង ដើម្បីជៀសវាងករណី មិនល្អណាមួយ ហើយយើងខ្ញុំក៏បានតាមដានជាប្រចាំ លើការ អនុវត្តន៍ការផ្តល់កម្ចី ដើម្បីការពារប្រឆាំងនឹងការ អនុវត្តន៍ ដែលខ្វះក្រមសីលធម៌វិជ្ជាជីវៈ។

អាស្រ័យហេតុនេះ  យើងខ្ញុំសូមជម្រុញនឹងទាមទា រឲ្យអ្នកសរសេររបាយការណ៍នេះ ផ្តល់ នូវសេចក្តីលម្អិតនៃរបាយការណ៍ដល់ សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជាលើករណី សិក្សាទាំងនោះដើម្បីឲ្យសមាជិកសមាគម ស្វែងយល់ឲ្យបានកាន់តែ ច្បាស់ពីភាពត្រឹមត្រូវទៅលើ សាវតានៃរបាយការណ៍នេះ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top