នយោបាយ

លោក សុខ ឥសានថា លោកសម រង្ស៊ី និងគូកនកំពុង ទឹកចូលច្រមុះ

ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា លោក សុខ  ឥសាន បានអះអាងថា លោក សម រង្ស៊ី និងក្រុមអតីតបក្សប្រឆាំងបានកំពុងទឹកចូលច្រមុះ តែមកចោទបក្សកាន់អំណាចទៅវិញ។

ការអះអាងរបស់លោកនេះ បន្ទាប់ក្រុមប្រឆាំង ជាពិសេស លោក សម រង្ស៊ីបានអះអាងថា លិទ្ធប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែជាប់គាំង ដោយសារគ្មានបក្សប្រឆាំង។ ជាង នេះកំពុងតែដើរថយក្រោយ ថែមទៀតផង។ 

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៦ សីហាថា រាជរដ្ឋាភិបាល បានកំពុងខិតខំកសាងនិងអភិវឌ្ឍន៍ប្រទេស មិនដូចការលើកឡើង របស់ក្រុមប្រឆាំងនោះទេ។ 

លោកដាក់សំណួរថា តេីការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រេីនដូចសព្វថ្ងៃជា ការបម្រេីចិនយួនដូចពួកប្រឆាំងថាឬទេ  ? មិនមែនទេ គឺពិតជាបម្រេីផល ប្រយោជន៍ ខ្មែរយ៉ាងច្បាស់ដែលប្រជាជនកម្ពុជា គ្រប់រូបរួម ទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផង ក៏បានទទួលផលប្រ យោជន៍គ្រប់គ្នា   

លោកបន្តថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថាចូលទៅក្នុងស្រុកដេីម្បីស្តារលទ្ធិប្រជាធិបតេយ្យឡេីងវិញនោះ មិនអាច ទេ ព្រោះប្រជាធិបតេយ្យនៅកម្ពុជា មានដែលបាត់បង់ពីកាលណាបានជាទៅស្តារនោះ 

ជាមួយគ្នានោះដែរ លោកក៏បានបញ្ជាក់ ទៅកាន់ក្រុមប្រឆាំងថាប្រជាធិបតេយ្យ នៅកម្ពុជាមិនស្លាប់ទេ គឺអតីតបក្សប្រឆាំង ទេដែលបានងាប់ បាត់ពីសង្គមកម្ពុជាតាំងពីឆ្នាំ២០១៧មកម្លេះ   

លោកក៏បានចំអកទៅ លោកសម រង្ស៊ីយ៉ាងដូច្នេះថា “អ្នកណាថា រាជរដ្ឋាភិបាលកំពុងទឹកដល់ច្រមុះនោះមិនពិតទេ គឺ ក្រុមឧទ្ទាមខ្មែរក្រៅច្បាប់ និរទ្ទេសខ្លួននៅក្រៅស្រុកទេឬដែលកំពុងទឹកដល់ ច្រមុះនោះ”។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ ខណៈ លោកសម រង្ស៊ីបានកំពុងតែបង្ហាញវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួបជាមួយអ្នកគាំទ្រខ្លួន៕ ស.សំណាង

Facebook Comments

To Top