អន្តរជាតិ

ប្រយ័ត្នកន្លែង សាកទូរស័ព្ទអ្នក៖ ពួក Hacker អាចចូលប្រើទូរស័ព្ទ និងលួចយកទិន្នន័យ របស់អ្នកដោយប្រើ Wi-Fi ក្លែងក្លាយ

អាមេរិក៖ពួកhacker ដែលមានចេតនាមិនល្អ បានបង្កើតវិធីដើម្បីគ្រប់គ្រង ស្មាតហ្វូនរបស់ មនុស្សម្នាក់តាមរយៈខ្សែសាកនៅត្រង់រន្ធសាកថ្មរបស់ ស្មាតហ្វូនដោយពួកគេអាចលួចយកទិន្នន័យទំាងអស់ប្រើប្រាស់ប្រព័ន្ធWi-Fi ក្លែងក្លាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកដែលមិនបញ្ចេញឈ្មោះ ធ្វើការនៅក្រុមហ៊ុនVerizon Media និងប្រើតាមរយៈTwitter គ្រប់គ្រង@_MG_ បានបង្កើតឧបករណ៍ ដើម្បីបង្ហាញពីហានិភ័យសុវត្ថិភាពលេចធ្លោជុំវិញបច្ចេកវិទ្យាទំនើប។

លោកបានយកខ្សែអេឡិចត្រូនិចApple USB Lightning cable និងដោតវា ដោយប្រើប្រដាប់បញ្ចូនប្រព័ន្ធវ៉ាយហ្វាយ“Wi-Fi” ដែលអាចមើលមិនឃើញ។នេះអនុញ្ញាតឲ្យភាគីផ្សេងទៀតចូលប្រើ ឧបករណ៍ហើយវាមានសក្តានុពលធ្វើឲ្យអន្តរាយ ដោយផ្ញើទំព័របន្លំទៅអេក្រង់ជនរងគ្រោះ៕

Facebook Comments

To Top