អន្តរជាតិ

សកម្មជនកូរ៉េខាងត្បូង​ តវ៉ានៅមុខស្ថានទូតជប៉ុន​ នៅអាមេរិក​ ទាមទារឲ្យជប៉ុន​ សុំទោសចំពោះរឿងទាសករផ្លូវភេទសម័យសង្គ្រាម

សកម្មជនកូរ៉េខាងត្បូងតវ៉ានៅមុខស្ថានទូតជប៉ុននៅអាមេរិកទាមទារឲ្យជប៉ុនសុំទោសចំពោះរឿងទាសករផ្លូវភេទសម័យសង្គ្រាម

វ៉ាស៊ីនតោន៖សកម្មជនកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ចំពេលមានទំនាក់ទំនងទ្វេភាគីធ្លាក់ចុះខ្លាំងដើម្បីទាមទារការសុំទោសចំពោះការយកស្ត្រីកូរ៉េធ្វើជាទាសករផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២

បាតុកម្មនេះបានគូសបញ្ជាក់ពីការអាក់អន់ចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកូរ៉េខាងត្បូងចំពោះប្រទេសជប៉ុនចាប់តាំងពី  ទីក្រុងតូក្យូបានចាប់ផ្តើមទប់ស្កាត់ការនាំចេញវត្ថុធាតុដេីមសំខាន់ៗទៅកាន់កូរ៉េខាងត្បូងកាលពីខែមុន។

ការតវ៉ានេះក៏ស្របពេលនឹងខួបនៃការរំដោះកូរ៉េពីការគ្រប់គ្រងរបស់អាណានិគមជប៉ុនឆ្នាំ១៩១០៤៥ដែលនៅតែបន្តប៉ះពាល់ដល់ចំណងមិត្តភាពប្រទេសទាំងពីរ៕ដោយឈូកបូរ៉ា

Facebook Comments

To Top