ពីនេះពីនោះ

មានអ្នកត្រូវរង្វាន់​ ៤០លានរៀលម្នាក់ទៀត ពីស្រាបៀរកម្ពុជា ខណៈឱកាសត្រូវរង្វាន់នេះ គឺមានស្មើគ្នា​ សម្រាប់អតិថិជន

ភ្នំពេញ៖ អាជីវករម្នាក់ ឈ្មោះ រស់ ញៀន ដែលត្រូវរង្វាន់៤០លានរៀល ពីស្រាបៀរកម្ពុជា យល់ថា ឱកាសត្រូវរង្វាន់ធំបែបនេះ គឺមានស្មើគ្នា សម្រាប់អ្នកជ្រើសរើស យកស្រាបៀរកម្ពុជាមកពិសា ។

អ្នកលក់ដូររស់នៅ ភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញរូបនេះ ពន្យល់ថា «ថ្វីត្បិតការផ្សងយករង្វាន់ ដូចរាវម្ជុលក្នុងបាតសមុទ្រ ពីព្រោះមានអ្នកពិសាស្រាបៀរនេះ​ ដូចយើងដែរ ប៉ុន្តែអ្នកជ្រើសរើស ផលិតផលនេះនឹ ងមានឱកាសត្រូវរង្វាន់ ដែលក្រុមហ៊ុនបានដាក់មិនខាន។ ជាក់ស្ដែង លើកនេះ រង្វាន់៤០លានរៀល បានធ្លាក់មកលើខ្ញុំ»។

លោកបន្ថែមថា «សម្រាប់ស្រាបៀរណា ខ្ញុំមិនទាន់ជឿនៅឡើយទេ ប៉ុន្តែសម្រាប់ស្រាបៀរកម្ពុជា គឺដាក់រង្វាន់ពិត ទើបខ្ញុំមានឱកាសត្រូវរង្វាន់បែបនេះ»៕

Facebook Comments

To Top