ព័ត៌មានជាតិ

ក្រុមការងារ ប.ស.ស​ ខេត្តកំពង់ឆ្នាំ ផ្សព្វផ្សាយនីតិវិធី នៃការចុះបញ្ជីកាសមាជិក និងនីតិវិធី នៃការផ្តល់អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិខ្មែរ សម្រាប់សមាជិក

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយនាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីនីតិវិធី នៃការចុះបញ្ជិកាសមាជិក ប.ស.ស. និងនីតិវិធីនៃការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សមាជិក ប.ស.ស នៅសាលប្រជុំធំ នៃសណ្ឋាគាររស្មីសុខាញ៉ូយ៉ក ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

ពិធីនេះប្រព្រឹត្តទៅ ក្រោមសហអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋាន​​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួម ពីស្នងការរងខេត្ត អធិការក្រុង ស្រុក នាយប៉ុស្តិ៍នគរបាល ឃុំ/សង្កាត់ តំណាងសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ប្រមាណជា ៣០០នាក់ ។

សូមបញ្ជាក់ផងដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកានៅ ប.ស.ស ជាពិសេសបងប្អូនកម្មករនិយោជិត ដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពន្លឿន ក្នុងការធ្វើប័ណ្ណសមាជិក ប.ស.ស៕

Facebook Comments

To Top