ព័ត៌មានជាតិ

ហិបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីភ្នំពេញ ទៅកាន់បណ្ដាខេត្តទូទាំងប្រទេ សម្រាប់ត្រៀមប្រឡងបាក់ឌុប

ឲភ្នំពេញ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃ ១៦សីហា នេះហិបវិញ្ញាសាទាំងអស់ត្រូវបាន ដឹកចេញពីរាជធានីភ្នំពេញ ក្រោមការជួយសម្រួលពីសមត្ថកិច្ច សំដៅទៅកាន់បណ្ដាខេត្តនានា ទូទាំងប្រទេស ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុបចំនួន ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌលមាន៤៧២៥ បន្ទប់។ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ក្នុងនោះមាន ស្រីចំនួន៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់៕

ដោយ ធី លីថូ

Facebook Comments

To Top