ព័ត៌មានជាតិ

ប្រើចរន្ធភ្លើងរាយទាក់សត្វ បែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅស្រុកវាលវែង

ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធមន៍ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរតាអោក ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍ សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ។

តាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកវាលវែងបានអោយដឹងថា សាកសពបុរសរងគ្រោះមានឈ្មោះឡេង លាង ភេទប្រុសអា យុ ៣៧ ឆ្នាំជនជាតិខ្មែររស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលក៍បានឲ្យដឹងទៀតថា តាមការចុះពិនិត្យនិងធ្វើកោសល្យវិច័្ចយជាក់ស្តែង នៅទីកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើង ដែលខ្លួនរាយ ចរន្ធភ្លើង សម្រាប់ដាក់ឆក់សត្វព្រៃពិតប្រាកដមែន ។ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

To Top