ព័ត៌មានជាតិ

វេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម បានចាប់ផ្តើមរយៈពេល៣ថ្ងៃ នៅកោះពេជ្រ អគារ A

ភ្នំពេញ៖ សម្រាប់សាធារណជនមានបំណង ចង់ស្វែងរកដៃគូរអាជីវកម្ម និងមានបញ្ហាទាក់ទងនឹងបច្ចេកទេស ព្រមទាំងដំណើរការនៃការពង្រីកអាជីវកម្ម សូម ប្រញាប់ចូលរួមទាំងអស់គ្នា ក្នុងវេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ A ។

វេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ នឹងមានការតាំងបង្ហាញសេវាកម្ម និងផលិតផលពីបណ្ដាប្រភេទអាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ, គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ, សម្ភារវេចខ្ចប់ស្ដង់ដារ ព្រមទាំងសុវត្ថិភាពចំណីអាហារ, សេវាបន្ទប់ពិសោធន៍, ឌីហ្សាញ, និងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ, ប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម, ពន្ធដារ, គណនេយ្យ, ហិរញ្ញវត្ថុ, ធនាគារ, និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។

វេទិកានេះជាវេទិកាល្អបំផុត សម្រាប់សាធារណជនចង់ស្វែងរកដៃគូអាជីវកម្ម ដើម្បីប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងផ្គត់ផ្គង់ឧបករណ៍, គ្រឿងម៉ាស៊ីន, សម្ភារវេចខ្ចប់, ឬសេវានានាជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ឬសហគ្រាសកែច្នៃ។

លោកលី ផល្លា រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ” ផលិតផលកសិកម្មរបស់កម្ពុជា នៅតែមានសក្តានុពល នៅតែមានគុណភាព និងប្រសិទ្ធភាពសម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារ តែអ្វីដែលយើងមិនទាន់ធ្វើបាននោះ គឺមិនទាន់បានប្រមូលផ្តុំគ្នា ដើម្បីរួមគ្នាជួយគិត និងរួមគ្នាធ្វើ ដើម្បីរកទីផ្សារមកពីក្រៅប្រទេស ក្នុងការគាំទ្រផលិតផលកែច្នៃរបស់យើង” ។ លោក បន្តថា ផលិតផលកសិកម្មរបស់យើងកាលពីមុនមក គឺធ្វើគ្រាន់តែផ្គត់ផ្គង់ជីវភាព និងការនាំចេញ បានតិចតួច ហើយបើមកដល់ពេលបច្ចុប្បន្ននេះវិញ គឺមានការនាំចេញជាច្រើន ដែលអាចឈានចូលដល់ក្នុងទីផ្សារអន្តរជាតិ ដូចនេះ បញ្ហាកែច្នៃផលិតផល គឺជាចន្លោះខ្វះខាតដែលយើងត្រូវនាំគ្នាធ្វើ។

លោកស្រី Angela Corcoran ឯកអគ្គ រាជ្យទូតអូស្រ្តាលី ប្រចាំកម្ពុជា បានគាំទ្រូយ៉ាងខ្លាំង ចំពោះវេទិការផ្គូផ្គូងអាជីវកម្មនេះ ប្រទេសអូស្រ្តាលីបានគាំទ្រវិស័យកសិកម្ម កម្ពុជាជាង២៥ឆ្នាំមកហើយ នឹងនៅតែ គាំទ្រកម្ពុជាបន្តទៀត ក្នុងការធ្វើវិសុទ្ធកម្ម ក៏ដូចជាភាពធុននៃសេដ្ឋកិច្ច ការគាំទ្រលើសុវត្តិភាពចំណីអហារ ភេសជ្ជៈ អនាម័យសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនំាចេញទៅបរទេស ។ ក្នុងនោះដែល លោកស្រី បានជំរុញឲ្យកសិករត្រូវមានការយល់ដឹងពីព័ត៌មានទីផ្សារ អ្វីដែលសំខាន់កម្ពុជាត្រូវចាប់យក នូវបច្ចេកវិទ្យា លើការកែលំអ គុណភាព ស្តងដារគុណភាព បច្ចេកទេសវេចខ្ចប់ ក៏ដូចជាទម្លាប់នៃការធ្វើកសិកម្ម និងយុទ្ធសាស្រ្តទីផ្សារ ។ លោកស្រី សង្ឃឹមថា ភាពជាដៃគូររវវាងសហគ្រិន សហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើតទៅជាបណ្តាញដ៏រឹងមាំ ក្នុងកាកែច្នៃផលិតផលក្នុងស្រុក ដើម្បីនំាចេញទៅបរទេសឲ្យបានកាន់តែប្រសើរ។

លោក ស៊ាង សុបញ្ញា អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា “នេះជាលើកទី១ ដែលសមាគមសហគ្រិន័យក្មេងកម្ពុជា សហការជាមួយសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យម ក្រោមការឧបត្ថម្ភគាំទ្រពីCAVAC បានចូលរួមបង្កើតវេទិការដ៏សំខាន់នេះ ក្នុងគោលបំណងបង្កើតឱកាស ឲ្យសហគ្រាសកៃច្នៃចំណីអាហារ និងផលិតផលកសិកម្ម ក្នុងស្រុកឲ្យទទួលបាននូវចំណេះដឹង ព័ត៌មាន និងដំណោះស្រាយ បច្ចេកទេសថ្មី សម្រាប់លើកស្ទួយសមត្ថភាពកែច្នៃ គុណភាពនិងការប្រកួតប្រជែង នៃផលិតផលក្នុងស្រុក “៕

Facebook Comments

To Top