ព័ត៌មានជាតិ

សាហាវមែន! ចាប់ក្មេងស្រី អារ.ក សម្លាប់យ៉ាងព្រៃផ្សៃបំផុត

ភ្នំពេញ៖ ជនសង្ស័យត្រូវជាបងជីដូន ក្មេងស្រីរងគ្រោះ មិនដឹងជាមានរឿងអ្វី ដើរចូលក្នុងផ្ទះចាប់ក្មេងស្រី កំពុងអង្គុយមើលទូរទស្សន៍ អារក សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីវេលាម៉ោង ១៧:០០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១ ភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ជនដៃដល់ឈ្មោះ ជុំ ជោគជ័យ អាយុ១៧ឆ្នាំ ជាមនុស្ស ញៀនថ្នាំ និងមានជម្ងឺសរសៃប្រសាទ រស់នៅភូមិ ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុន កញ្ចនា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស. មានទីលំនៅភូមិឃុំជាមួយគ្នា ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯង ស្រាប់តែសង្ស័យ ត្រូវជាបងប្អូនជីដូនមួយ បានយកកាំបិតចែតចូលទៅអារក បណ្តាលឲ្យស្លាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធី ៕

Facebook Comments

To Top