ព័ត៌មានជាតិ

ទុសសេខ្សែភ្លើង ឆេះផ្ទះ លក់ឥវ៉ាន់ចាប់ហួយ របួស ១៨នាក់ ស្រី​៧​នាក់

ភ្នំពេញ៖ ករណីទុសសេខ្សែភ្លើង បង្កជាអគ្គីភ័យឆាបឆេះ ផ្ទះ​លក់ឥវ៉ាន់ចាប់ហួយគ្រប់មុខ បណ្តាលឲ្យរបួសមនុស្សចំនួន ១៨ នាក់ ស្រី​៧​នាក់ នៅវេលាម៉ោង១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអូរជញ្ជៀន ​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ​ករណីអគ្គិភ័យឆេះផ្ទះ​មួយខ្នងទំហំ៩ x ១២ម៉ែត្រ កម្ពស់ ២ ជាន់ ម្ចាស់ឈ្មោះគួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ ។ ​

តាមការវាយតម្លៃ នៃការខាតបង់ សម្ភារ:ប្រើប្រាស់ និង ឥវ៉ាន់ចាបហួយគ្រប់មុខ គិតជាទឹកប្រាក់ជិត៥០ម៉ឺនដុល្លារ។

​សូមបញ្ជាក់ថា អគ្គិភ័យឆាបឆេះកើតឡើងពីម៉ោង១យប់ ដល់ម៉ោង ៧ និង៣០ នាទីព្រឹក ទើបគ្រប់គ្រងស្ថានការណ៍បាន ដោយ​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប​៥​គ្រឿង អស់ទឹក ៥៦ឡាន៕

Facebook Comments

To Top