នយោបាយ

ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ថ្ងៃទី២៩ សីហា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នាទីស្តីការក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២។

យោងតាម សេចក្ដីជួនដំណឹងរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចូលរួមក្នុងវេទិកានេះ ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top