អន្តរជាតិ

ប្រទេសចិន ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ យូអិនដើម្បីពិភាក្សា អំពីបញ្ហាកាស្មៀរនៅសប្ដាហ៍នេះ

បរទេស៖ប្រទេសចិន នៅពេលថ្មីៗនេះ បានធ្វើការគាំទ្រចំពោះ សំណើរបស់ប្រទេសប៉ាគីស្ថាន ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ធ្វើការពិភាក្សាគ្នាអំពីការសម្រេចចិត្តរបស់ ប្រទេសឥណ្ឌា ដកសិទ្ធិពិសេសរបស់តំបន់ជេមូនិងតំបន់កាស្មៀរ ដោយឲ្យបើកកិច្ចប្រជុំសម្ងាត់នៅថ្ងៃព្រហស្បតិ៍នេះ ឬក៏នៅថ្ងៃសុក្រ។

ប៉ុន្តែប្រទេសបារាំង តាមសេចក្តីរាយការណ៍ បានធ្វើការឆ្លើយតបនឹងសំណើដែលស្នើឡើងថា ក្រុមប្រឹក្សាគួរតែពិភាក្សាគ្នាអំពីបញ្ហា នៅក្នុងលក្ខណៈមិនសូវ ផ្លូវការ នៅក្នុងសប្ដាហ៍ក្រោយ ហើយវានឹងត្រូវអាស្រ័យ លើប្រទេសប៉ូឡូញ ប្រធានក្រុមប្រឹក្សាសម្រាប់ខែសីហា ដើម្បីធ្វើការសម្របសម្រួលពីពេលវេលាសមស្រប និងទម្រង់ នៅក្នុងចំណោមសមាជិកទាំង១៥។

គួរបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើឲ្យប្រទេសឥណ្ឌា និងប្រទេសបាគីស្ថាន មានភាពអត់ធ្មត់មិនធ្វើចំណាត់ការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពិសេសរបស់ងតំបន់ជេមូនិងកាស្មៀរ ហើយលោកបានមានប្រសាសន៍ផងដែរថា លោកមានក្តីព្រួយបារម្ភអំពីសេចក្តីរាយការណ៍អំពីការដាក់កំហិត ទៅលើតំបន់កាស្មៀរនៅខាងប្រទេសឥណ្ឌា៕  ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top