អន្តរជាតិ

អាកាសយានដ្ឋាន នៅក្រុងហុងកុង រក្សាបានសុវត្ថិភាពខ្ពស់ ទោះបីជាក្រុមបាតុករ ត្រៀមធ្វើបាតុកម្ម ទ្រង់ទ្រាយធំក្តី

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះថា អាកាសយានដ្ឋានហុងកុង នៅតែរក្សាសន្តិសុខ ក្នុងកម្រិតខ្ពស់ នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហានេះ ខណៈទីក្រុងនេះ បានត្រៀមខ្លួន សម្រាប់ការធ្វើបាតុកម្ម ទ្រង់ទ្រាយធំបន្ថែមទៀត នៅចុងសប្តាហ៍នេះ ។

ការតវ៉ានៅឯអាកាសយានដ្ឋាននេះ បានបង្ខំឱ្យលុបចោលជើងហោះហើរ ជិត១.០០០ ជើង នៅក្នុងសប្តាហ៍នេះ ដែលជាមណ្ឌលដឹកជញ្ជូន ដ៏មមាញឹកធំបំផុតមួយ របស់ពិភពលោក នឹងរងនូវភាពវឹកវរ និងអំពើហិង្សាកើតឡើង ។

គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងមកនេះ ក្រុមអ្នកតវ៉ា បានបញ្ឈប់អ្នកធ្វើដំណើរពីជើងហោះហើរ និងបានវាយតប់គ្នា ជាមួយក្រុមប៉ូលិសប្រឆាំងកុបកម្ម និងបានវាយទៅលើបុរស២នាក់ ដែលពួកគេបានចោទប្រកាន់ថា ជាអ្នកជ្រៀតចូលជនជាតិចិន។

អាជ្ញាធរ អាកាសយានដ្ឋានក្រុងហុងកុង បាននិយាយថា ការបង្កើនសន្តិសុខ នឹងនៅតែមាន នៅអាកាសយានដ្ឋាន៕

Facebook Comments

To Top