ព័ត៌មានជាតិ

លោក រស់ ផារិទ្ធ ចុះពិនិត្យមើល ការជួសជុលផ្លូវ របស់មន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត ចំនួន ៣ខ្សែ

ស្វាយរៀង៖ លោករស់ ផារិទ្ធអភិបាលរង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ ចុះដោះស្រាយ និងពិនិត្យមើល ការជុសជុលផ្លូវ របស់មន្ទីរអភិភិវឌ្ឍន៍ជនបទ ខេត្តចំនួន៣ខ្សែ មានប្រវែង១៥គីឡូម៉ែត្រ ឆ្លងកាត់៩ភូមិ ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នារដូវវស្សានេះ។

លោករស់ ផារិទ្ធបានថ្លែងថា ដោយតាមសំណូមពរ របស់អាជ្ញាធររដ្ឋបាលឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ឃុំកំពង់ចក និងឃុំពងទឹក ស្រុករំដួល និងអនុវត្តតាមការដឹកនាំ និងការណែនាំផ្ទាល់របស់ លោកម៉ែន វិបុល អភិបាលខេត្ត បានចុះដោះស្រាយ និងពិនិត្យ មើលការជួសជុលផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ៣ខ្សែ ប្រវែង ១៥គ.ម ឆ្លងកាត់ ៩ភូមិ រួមមានភូមិកំពង់ចក ភូមិល័ក្ខណ៍រាជា ឃុំកំពង់ចក និងភូមិព្រៃស្រគុំ ភូមិអណ្តូងក្រសាំង ភូមិទួលតាកែវ ភូមិត្រពាំងផ្អាវ ភូមិសេកយំ ភូមិព្រៃតាយ័ន្ត ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ដែលរងការខូច ដោយសារទឹកភ្លៀង និងការដឹកជញ្ជូននៅក្នុងរដូវវស្សានេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនកម្មករ និយោជិត សិស្សានុសិស្ស ការដឹកជញ្ជូនទំនិញផលិតផលកសិផល និងការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋទូទៅ ។

ក្នុងឱកាសនោះ លោករស់ ផារិទ្ធនិងក្រុមការងារ បានចូលរួមជួយដោះស្រាយថ្មមិច ចំនួន ១ឡាន តម្លៃ ២៧០ដុល្លារ ដើម្បីជួយសម្រូល លុបគ្រហិកគ្រហុកតាមផ្លូវ តាមការ ស្នើសុំរបស់លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ៕

Facebook Comments

To Top