អន្តរជាតិ

រដ្ឋាភិបាលជប៉ុន នឹងជួយប្រតិបត្តិករ វ័យចំណាស់របស់ក្រុមហ៊ុនតូចៗ ចង់ប្តូរអាជីវកម្ម

តូក្យូ៖ ប្រភពដែលស្និទ្ធ នឹងបញ្ហានេះបាននិយាយថា រដ្ឋាភិបាលជប៉ុននឹងណែនាំការកាត់ពន្ធ និងវិធានការណ៍ផ្សេងទៀតដើម្បីជួយប្រតិបត្តិករវ័យចំណាស់ របស់ក្រុមហ៊ុនខ្នាតតូច និងមធ្យមផ្ទេរអាជីវកម្មរបស់ពួកគេទៅឲ្យភាគីទី៣ក្នុងគោលបំណង រារាំងពួកគេពីការបិទទ្វារ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

រដ្ឋាភិបាលគ្រោងពង្រីក គោលនយោបាយបច្ចុប្បន្នរបស់ខ្លួនដោយផ្តោតតែលើការផ្ទេរ អាជីវកម្មក្នុងចំណោមសមាជិកគ្រួសារប៉ុណ្ណោះ។

ប្រភពដដែលបាននិយាយថា ក្រុមហ៊ុនសង្ឃឹមថានឹងធានាថាក្រុមហ៊ុនតូចៗដែលបង្កើតបានជាង៩៩ភាគរយនៃក្រុមហ៊ុនជប៉ុនទាំងអស់រក្សាការងារនៅក្នុងតំបន់ និងបញ្ជូនជំនាញផលិតកម្មដល់មនុស្សជំនាន់ក្រោយ។

យោងតាមទីភ្នាក់ងារសហគ្រាសធុនតូច និងមធ្យមបានឲ្យដឹងថា ប្រហែល២,៤៥លាននាក់ ឬ ៦៤ ភាគរយនៃក្រុមហ៊ុនដែលប្រតិបត្តិការខ្នាតតូច និងមធ្យមនឹងមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅនៅឆ្នាំ២០២៥ ហើយពាក់កណ្តាលនៃ ពួកគេមិនទាន់កំណត់ថា នរណានឹងកាន់កាប់ អាជីវកម្មរបស់ពួកគេទេ។

ទីភ្នាក់ងារនេះបាននិយាយថា ប្រសិនបើអាជីវកម្មដែលមិនមានអ្នកស្នងតំណែងបាន បញ្ចប់ការងារប្រហែល ៦,៥ លានការងារនិង ២២ ពាន់ពាន់លានយ៉េន (២០៩ ពាន់លានដុល្លារ) នៃផលិតផលក្នុងស្រុកសរុបនឹងត្រូវបាត់បង់នៅចន្លោះឆ្នាំ ២០១៥ និង ២០២៥ ។

ទីភ្នាក់ងារនេះកំពុងពិចារណាលើ ការកាត់ពន្ធ២០ភាគរយនៅពេលប្រតិបត្តិករនៃ ក្រុមហ៊ុនបែបនេះផ្ទេរភាគហ៊ុនរបស់ខ្លួនទៅឲ្យអ្នកស្នង និងផ្តល់ការឧបត្ថម្ភធន នៅពេលអ្នកស្នងតំណែងចាប់ផ្តើមអាជីវកម្មថ្មីជាមួយ នឹងសក្តានុពលកំណើន៕

ដោយ៖ លី ភីលីព

Facebook Comments

To Top