អន្តរជាតិ

ពួកឧទ្ទាមស៊ីរី បាញ់ទម្លាក់យន្តហោះចម្បាំង រដ្ឋាភិបាលនៅភាគពាយព្យ

បរទេស៖ ពួកឧទ្ទាម តាមសេចក្តីរាយការណ៍ បានបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីមួយគ្រឿង នៅក្នុងខេត្ត Idlib កាលពីថ្ងៃពុធម្សិលមិញនេះ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាល ដែលគាំទ្រដោយរុស្ស៊ី បានចូលទៅជិតក្នុងទីក្រុងយុទ្ធដ៏សំខាន់មួយ។ 

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលរាយការណ៍ស្តីពីសង្គ្រាម ដោយប្រើប្រាស់បណ្ដាញ បានឲ្យដឹងថា ពីឡុតមួយរូប ដែលលោតចេញពីយន្តហោះចម្បាំងនោះ ត្រូវបានគេចាប់ខ្លួនបាន ចំណែកប្រព័ន្ធផ្សព្វផ្សាយស៊ីរី មិនបានលើកឡើងពីដំបូង ស្តីពីហេតុការណ៍បែបនេះនោះទេ។ 

គួរបញ្ជាក់ថា យន្តហោះចម្បាំងនៃកងកម្លាំងរដ្ឋាភិបាលស៊ីរីនោះ ត្រូវបានបាញ់ធ្លាក់នៅជិតទីក្រុង Khan Sheikhoun ជាទីក្រុងមួយដែលពួកឧទ្ទាមកាន់កាប់ និងរងការវាយប្រហារដោយឧស្ម័នពុលក្នុងឆ្នាំ២០១៧ ហើយក្នុងពេលបច្ចុប្បន្ននេះ កំពុងក្លាយជាគោលដៅ ក្នុងប្រតិបត្តិការវាយលុករបស់ រដ្ឋាភិបាលគាំទ្រដោយរុស្ស៊ី៕ 

ប្រែសម្រួល៖ ប៉ាង កុង 

Facebook Comments

To Top