ព័ត៌មានជាតិ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ពន្យល់មូលហេតុ​ដែល នាយករដ្ឋមន្ត្រី គ្មានវត្តមាន នៅតំបន់រងគ្រោះទឹកជំនន់ (វីដេអូ)

ភ្នំពេញ​៖​ ក្រោយពីអ្នកលេងហ្វេសប៊ុកមួយចំនួន​ តែងតែលេីកឡេីងថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មិនចុះទៅផ្ទាល់ នៅតំបន់រងគ្រោះទឹកជំនន់​នោះ​ លោក​ ផៃ​ សុីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានប្រាប់អំពីមូលហេតុ​ ដែលសម្ដេចតេជោ​ មិនទៅតំបន់ទាំងនោះដោយសារតែ​ មិនទាន់ដល់កម្រិតប្រកាសអាសន្ន។

សូម​រំលឹក​ថា​ នាពេលថ្មីៗនេះ​ នៅ​ខេត្ត​ព្រះសីហនុ ,រតនគិរី និង​​ខេត្ត​មួយចំនួន​ទៀត​បានទទួល​រងគ្រោះ​ ដោយសារ​ជំនន់​ទឹក​ភ្លៀង​។

ក្នុង​សន្និសីទ សារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព គ្រោះទឹកជំនន់ និងការកាត់បន្ថយ ថ្ងៃឈប់សម្រាក​ នៅព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩​ លោក​ ផៃ​ សុីផាន​ បានឲ្យដឹងថា​ “ស្ថានភាព​ទឹកជំនន់​បច្ចុប្បន្ន មិនទាន់​តម្រូវ​ឲ្យ​សម្តេច ហ៊ុន សែន ត្រូវ​ចុះ​មូលដ្ឋាន​ផ្ទាល់​នោះឡើយ ប៉ុន្តែ​សម្តេច​តែងតែ​តាមដាន​ជាប្រចាំ តាមរយៈ​ការចេញ​បទបញ្ជា និង​ចាត់វិធានការ​គ្រប់បែបយ៉ាង ទាំង​តាម​ហ្វេ​ស​ប៊ុ​ក និង​ការបញ្ជា​ផ្ទាល់​”៕

ដោយ​ អេង ​ប៊ូ​ឆេង​

Facebook Comments

To Top