ពីនេះពីនោះ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងាជា “ឧកញ៉ា” ដល់លោក នួន អក

ភ្នំពេញ៖លោកនួន អក ដែលជា សហគ្រិនវ័យក្មេង មួយរូប ហើយក៏ជាគ្រូបណ្ដុះបណ្ដាល ពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរ ផ្នត់គំនិត និងភាពជោគជ័យ ក្នុងការធ្វើជំនួញត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារជា “ឧកញ៉ា”។ នេះបើយោងតាម ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា លោកឧកញ៉ាវ័យក្មេង នួន អក ក៏ជាឪពុកធម៌ និងកំពុងជួយឧបត្ថម្ភ ដល់មជ្ឈមណ្ឌលកុមារកំព្រា មួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានឈ្មោះថា “នួនអក ព្រៃជុំ” សម្រាប់រយះពេល២០ឆ្នាំ ដែលចិញ្ចឹមបីបាច់ ថែរក្សាក្មេងៗ កំព្រាចំនួន៥០នាក់។

លើសពីនេះទៅទៀត លោកក៏បាននឹងកំពុង រួមសហការជាមួយលោកស្រី ហ៊ុន ស៊ីណាត ក្នុងការជួយឧបត្ថម្ភ ដល់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាបផងដែរ៕ដោយ៖ធី លីថូ

Facebook Comments

To Top