នយោបាយ

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ប្រកាសស្វាគមន៍លោក Patrick Murphy និងគ្រួសារមកនៅភ្នំពេញឆាប់ៗនេះ

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៥ សីហានេះ បានសម្ដែងការអបអរសាទរចំពោះ លោក Patrick Murphy ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា និងប្រកាសស្វាគមន៍លោក និងគ្រួសាររបស់លោកមកនៅភ្នំពេញ ក្នុងពេលឆាប់ៗនេះ។

គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានសរសេរថា “សូមអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានទទួលការយល់ព្រម ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងការតែងតាំងពីលោកប្រធានាធិបតី! យើងរីករាយនឹងស្វាគមន៍លោក និងគ្រួសាររបស់លោក នៅភ្នំពេញ ក្នុងពេលឆាប់ៗនេះ” ៕

Facebook Comments

To Top