អន្តរជាតិ

អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ត្រូវបានដំឡើងតំណែង ក្រោយបាញ់តេស្តប្រព័ន្ធអាវុធថ្មី

បរទេស៖ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែកូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ កំពុងតែល្បីលេចធ្លោរថាជាអ្នកដើរតួនាទីយ៉ាងសំខាន់មួយរូប នៅក្នុងរបបកូរ៉េខាងជើង បន្ទាប់ពីការបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យជាច្រើនដង នូវមីស៊ីលវាយប្រហារក្នុងរយៈចម្ងាយខ្លី។

លោក Jon Il Ho ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-15 ទើបត្រូវបានដំឡើងតំណែង បន្ទាប់ពីការបាញ់តេស្តជុំដ៏ថ្មីបំផុត នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ទីក្រុងព្យុងយ៉ាង។

កាសែតបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បាននិយាយនៅថ្ងៃអង្គារថា អ្នកវិទ្យាសាស្ត្រយោធាជាង១០០នាក់ ត្រូវបានដំឡើងតំណែង ព្រោះតែការស្រាវជ្រាវនិងអភិវឌ្ឍ ផលិតប្រព័ន្ធអាវុធថ្មី ហើយលោក Jon Il Ho ត្រូវបានគេទទួលស្គាល់ ជាមួយនឹងពាន់រង្វាន់មួយដែលដំឡើងតំណែងលោកជាឧត្តមសេនីយ៍ផ្កាយ៣ មានឋានៈស្មើនឹងឧត្តមសេនីយ៍ឯក នៅក្នុងយោធាសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top