ព័ត៌មានជាតិ

កម្រងរូបភាព សកម្មភាពកម្លាំងអ.ហ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩

ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថ (អ.ហ ) រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ បង្ហាញសមត្ថភាព ប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរួមចំណែកការពារ និងរក្សា សន្តិសុខ សណ្តាប់ធ្លាប់សាធារណ:។

តាមបណ្តាញសង្គមហ្វេសប៊ុករបស់អ.ហ រាជធានីភ្នំពេញ បង្ហាញនៅថ្ងៃព្រហស្បត្តិ ទី១៥ ខែសីហា ឆ្នាំ២០១៩ ឱ្យដឹងថា៖

-កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ បានមករៀនមេរៀន ដោះដាក់កាំភ្លើងAK47 រៀនតំរង់ស៊ីប ។

-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាត រួចរួសរាន់ងូរទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

– សកម្មភាពហ្វឹកហាត់ ក្បាច់គុណតៃក្វាន់ដូ WTF គ្រូបង្គោលដល់កម្លាំងខណ្ឌទាំង១២និងផ្ទៃក្នុង ដើម្បីបង្កើនសមត្ថភាពនិងកាយសម្បទារឹងមាំ។

– ក្រៅពីបេសកកម្មការងាររបស់កម្លាំង ក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ៕

Facebook Comments

To Top