អន្តរជាតិ

ក្រុមសេដ្ឋីពាន់លានដុល្លារនៅហុងកុង ចាប់ផ្តើមអំពាវនាវខ្លាំងៗ ឲ្យក្រុមបាតុករបញ្ចប់សកម្មភាព

បរទេស: CNN Business ចេញផ្សាយនៅថ្ងៃពុធទី១៤ខែសីហា បានឲ្យដឹងថា ក្រុមមហាសេដ្ឋីពាន់លានវិស័យអចលនទ្រព្យរបស់ទីក្រុងហុងកុងកំពុងអំពាវនាវឱ្យ បញ្ឈប់ទៅនៃ ការតវ៉ាដ៏ធំមួយដែលកំពុងបានធ្វើឱ្យអាជីវកម្មក្នុងស្រុក និងព្រលានយន្តហោះអន្តរជាតិរបស់ខ្លួនចាប់ផ្តើមចុះខ្សោយខ្លាំង។

Swire Pacific (SWRAY) ដែលជាត្រកូលដ៏ល្បីនិងមានបំផុតនៃទីក្រុងហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយយ៉ាង ខ្លាំងកាលពីថ្ងៃអង្គារថាក្រុមហ៊ុនថ្កោលទោស ចំពោះសកម្មភាពខុសច្បាប់និងអាកប្បកិរិយាឃោរឃៅទាំងឡាយ ហើយបានបង្ហាញការគាំទ្ររបស់ខ្លួននៅពីក្រោយរដ្ឋាភិបាល ដែលរងនូវការប៉ះទង្គិចគ្នាផងដែរ។

គួរបញ្ជាក់ថានាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺជាមហាសេដ្ឋីដ៏ល្បីម្នាក់ដែលមានឈ្មោះថា Merlin Swire។ អាណាចក្រជំនួញរបស់ក្រុមគ្រួសារនេះមានអាយុកាលជាង ២០០ ឆ្នាំមកហើយដែលវាបានចាក់ឫសចាក់គល់នៅក្នុងវិស័យជំនួញរបស់ទីក្រុងហុងកុង អស់រយៈពេលជាយូរណាស់មកហើយ។ SWRAY មានទាំងសណ្ឋាគារប្រណីតអគារប៉ម ការិយាល័យនិងផ្សារទំនើបលំដាប់ខ្ពស់ៗជាច្រើននៅក្នុងទីក្រុង៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top