អន្តរជាតិ

Trump ធ្វើការអះអាងជាផ្លូវការខុសដល់ទៅ២១ដង កាលពីសប្តាហ៍មុន

បរទេស: ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធទី១៤ខែសីហានបានឲ្យដឹងថា ប្រធានាធិបតី Donald Trump បានធ្វើការអះអាងខុសចំនួនទៅដល់២១ដងកាលពីសប្តាហ៍មុន ទោះបីជាបច្ចុប្បន្នគាត់កំពុងរក្សាភាពស្ងាត់ស្ងៀម ក្រោយហេតុការណ៍ការបាញ់សម្លាប់រង្គាលនៅទីក្រុង El Paso រដ្ឋ Texas និង Dayton រដ្ឋ Ohio ។

ក្នុងនោះផងដែរលោក Trump ក៏ធ្លាប់បានធ្វើការអះអាងមិនពិតចំនួន ៥៦លើកដែរកាលពីសប្តាហ៍ពីមុននេះផងដែរ។២១នេះគឺជាចំនួនការអះអាងខុសក្នុងទំហំតិចបំផុត ដែលគាត់ធ្លាប់បានធ្វើក្នុងរយៈពេលប្រាំសប្តាហ៍និងដែលត្រូវបានរាប់ដោយCNN។

កម្រិតនៃការអះអាងមិនត្រឹមត្រូវរបស់ប្រធានាធិបតីគឺមាន ទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយនឹងចំនួនពេលវេលាសរុប ដែលលោកចំណាយពេលថ្លែងសន្ទរកថាម្តងៗ។យោងតាម គេហទំព័រ Factba.se ដែលជំនាញខាងតាមដានសុន្ទរកថារបស់លោក Trump បានបង្ហាញដែរថាកាលពីសប្តាហ៍មុនប្រធានាធិបតីរូបនេះបានប្រើពេលត្រឹមតែ ៥៦នាទីក្នុងការថ្លែង សន្ទរកថាគឺជាចំនួនទាបបំផុតរបស់លោកគិតចាប់តាំងពីខែមករា៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top