អន្តរជាតិ

ចិនបដិសេធ សំណើអាមេរិក សុំចូលចតនាវា ចម្បាំង២គ្រឿង នៅហុងកុង

វ៉ាស៊ិនតោន: ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃពុធទី១៤ ខែសីហានេះ បានឲ្យដឹងថា ក្នុងស្ថានភាពដែលកំពុងវឹកវរ នៅបន្តកើតមាននៅឡើយ នៅហុងកុងនោះមន្ត្រីចិន បានធ្វើការច្រានចោលសំណើ របស់អាមេរិក ដែលសុំឲ្យមានការចូលចតនូវនាវា កងទ័ពជើងទឹក អាមេរិកចំនួន ២ គ្រឿងជាលក្ខណៈទស្សនកិច្ច ទីក្រុងកំពង់ផែនេះ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

លោក Nate Christensen អ្នកនាំពាក្យ នៃកងនាវាចរប៉ាស៊ីហ្វិក របស់កងនាវាចរ អាមេរិកបានប្រាប់ទូរទស្សន៍ CNN ថារដ្ឋាភិបាលចិនបានបដិសេធ សំណើសម្រាប់ការធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងកំពង់ផែហុងកុង ដោយនាវា ប្រភេទUSS Green Bay និង USS Lake Erie ដែលគ្រោងនឹងមកដល់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

គួរឲ្យដឹងដែរថាតាមអ្វី ដែលអាមេរិកចង់បាននោះ គឺនាវាចម្បាំងUSS Green Bay ចង់ធ្វើដំណើរទៅដល់ទីក្រុងហុងកុង នាថ្ងៃទី១៧ខែសីហាខាងមុខ ខណៈដែលនាវាបំពាក់មីស៊ីលUSS Lake Erieនឹងអាចទៅដល់ទីក្រុងនេះដែរ ក្នុងខែកញ្ញា ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top