ព័ត៌មានជាតិ

រដ្ឋមន្ត្រី សាធារណការ សំណូមពរ ឲ្យ ពលរដ្ឋ រត់ ហាត់ប្រាណ តាម ដងផ្លូវសាធារណ:គោរព ក្បួនខ្នាត ដោយរត់បញ្ច្រាស់ទិស ដេីម្បីបញ្ចៀសហានិភ័យផ្សេងៗ

ភ្នំពេញ : លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានចែករំលែកចំណេះដឹង ពីក្បួនខ្នាតត្រឹមត្រូវ ក្នុងការរត់ហាត់ប្រាណ លើផ្លូវសាធារណៈ ដែលតម្រូវឱ្យរត់បញ្រ្ចាសទិស ចរាចរណ៍ដេីម្បី អាចចៀសហានិភ័យផ្សេងៗចំពោះមុខ ដែលអាចកេីតមានព្រោះ ការរត់ស្របទិសចរាចរណ៍ អ្នករត់មិនអាចដឹងពីស្ថានភាពចរាចរណ៍ខាងក្រោយ ដោយមិនអាចងាកមេីលក្រោយ និងបញ្ចៀស ហានិភ័យបាន។

តាម រយៈ បណ្ដាញ សង្គម ហ្វេសប៊ុក របស់ ក្រសួង សាធារណការ នៅថ្ងៃទី ១៤សីហា នេះបានឲ្យដឹងថាលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរត់តាមដង ផ្លូវសាធារណ:មេត្តាគោរពក្បួនខ្នាត ដោយរត់បញ្ច្រាស់ទិស ដេីម្បីអាចជៀសវាងហានិភ័យ ផ្សេងៗបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទរត់ហាត់ប្រាណតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក៏ដូចជាត្រួតពិនិត្យស្ថានភាពផ្លូវផងដែរ។

ក្រៅពីការជិះកង់ត្រួតពិនិត្យ ស្ថានភាពផ្លូវ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តលើកទឹកចិត្តឱ្យមន្ត្រីក្រោមឱវាទ រត់ហាត់ប្រាណដើម្បី ទទួលបាននូវសុខភាពល្អ និងជាពិសេសថែមទាំងអាចពិនិត្យ ស្ថានភាពផ្លូវជាក់ស្តែង និងជួសជុលទាន់ពេលក្នុងករណីឃើញមានផ្លូវខូចខាត៕

Facebook Comments

To Top